នៅពេល iPhone 5 បានប្រកាសចេញជាផ្លូវ​ការ យើង​ឃើញ​ថា​វា​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លាំង​មែន​ទែន​មិន​ត្រឹម​តែ​រូប​រាង​ប៉ុណ្ណោះ​ទេ សូម្បី​តែ​រន្ធ USB ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ ហើយ​ក្នុង​នោះ​កាស​ស្ដាប់​ត្រចៀក​របស់​វា​ក៏​កាន់​តែ​ប្លែក មាន​សម្លេង​ពិរោះ ពិសេស​វា​មាន​រូប​រាង​ស្រស់​ស្អាត​ស៊ី​ទៅ​នឹង​រន្ធ​ត្រចៀក ហើយ​មាន​គុណភាព​ខ្ពស់​ថែម​ទៀត។ ដោយ​ឡែក​នៅ​ពេល iPhone 5c និង 5s បង្ហាញ​ខ្លួន​ឃើញ​ថា Apple បាន​រក្សា​កាស​ស្ដាប់​ត្រចៀក​របស់​ខ្លួន​ជាមួយ​រូប​រាង​ដដែល ហើយ​មក​ទល់​បច្ចុប្បន្ន​កាស​ស្ដាប់​ត្រចៀក​របស់ Apple មួយ​នេះ​បាន​ទទួល​ការ​គាំទ្រ​ច្រើន​ខ្លាំង​ណាស់​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន​នានា អ្នក​ខ្លះ​ប្រើ​ប្រាស់​ស្មាតហ្វូន​របស់ Samsung, LG, HTC ទេ តែ​ប្រើ​ប្រាស់​កាស iPhone ទៅ​វិញ​ដែល​មើល​ទៅ​គួរ​អោយ​អស់​សំណើច​ម្យ៉ាង​ដែរ។

ជាក់ស្ដែងកាស iPhone មួយនេះមិន​ត្រឹម​តែ​ប្រើ​ប្រាស់​បាន​នៅ​លើ iPhone 5/5c/5s ឬ​ស្មាតហ្វូន Android នោះ​ទេ តែ​វា​អាច​យក​ទៅ​ប្រើ​ប្រាស់​ជាមួយ iPhone, iPad និង iPod, iPod Touch ស៊េរី​ចាស់ៗ​បាន​ផង​ដែរ​សម្រាប់​ការ​ស្ដាប់​តន្ត្រី ឬ​ប្រើ​ប្រាស់​ទៅ​លើ​មុខងារ Call ឬ​កាមេរ៉ា​ជា​ដើម -ល-។ នៅ​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ស្រុក​ខ្មែរ​យើង​កាស iPhone នេះ​មាន​តម្លៃ​ថ្លៃ​ណាស់​ដែរ​សម្រាប់​កាស​ហ្ស៊ីន​មិន​មែន​កាស​ក្លែង​ក្លាយ ដោយ​វា​អាច​មាន​តម្លៃ​ចាប់​ពី 20$ ទៅ​ដល់ 25$ ឯ​ណោះ ចំនែក​កាស​ក្លែង​ក្លាយ​អាច​រក​ជាវ​បាន​ចាប់​ពី​តម្លៃ 3$ ទៅ​ដល់ 15$ ស៊ី​សង​តាម​គុណភាព​កាស និង​សម្លេង។

ថ្ងៃនេះវិញ Khmer Like សូមណែនាំចំនុច​មួយ​ចំនួន​មក​បង្ហាញ​ទៅ​ដល់​ប្រិយមិត្ត​ទាំង​អស់​គ្នា​អោយ​បាន​ដឹង​កាន់​តែ​ច្បាស់​អំពី​របៀប​ប្រើ​ប្រាស់​កាស iPhone មួយ​នេះ ព្រោះ​យើង​ជឿ​ជាក់​ថា​មាន​អ្នក​ប្រើ​ប្រាស់​កាស​នេះ​ខ្លះ​ពុំ​បាន​ដឹង​អំពី​របៀប​ប្រើ​ប្រាស់ ឬ​បញ្ជា​ទៅ​លើ​មុខងារ​ណា​មួយ​របស់​វា​អស់​នៅ​ឡើយ​នេះ​ទេ បើ​ទោះ​បី​ជា​ចេះ​ប្រើ​ប្រាស់​ក៏​ចេះ​ប្រើ​ទៅ​លើ​មុខងារ​តែ​ប៉ុន្មាន​ប៉ុណ្ណោះ។ ដូច្នេះ​ខាង​ក្រោម​នេះ​គឺ​ជា​ចំនុច​ទាំង 11 ដែល​អ្នក​គប្បី​ស្វែង​យល់ និង​សាក​ល្បង​ធ្វើ​តាម​បាន​នៅ​លើ​ឧបករណ៍ iDevice របស់​អ្នក។ 

ប្រើប្រាស់ពេលស្ដាប់តន្រ្តី (Music)


នៅពេលអ្នកកំពុងស្ដាប់​តន្ត្រី អ្នក​អាច​ចុច​ប៊ូតុង​កណ្ដាល 1 ដង​ដូច​រូបភាព​បង្ហាញ​នៅ​ខាង​ឆ្វេង​នេះ​ដើម្បី ចាក់​តន្ត្រី​អោយ​លេង និង​ចុច 1 ដង​ទៀត​ដើម្បី​បញ្ឈប់​អោយ​តន្ត្រី​ផ្អាក ឬ​ឈប់​លេង (Pause/Play)។ 

នៅពេលកំពុងស្ដាប់តន្ត្រី​ចុច​ប៊ូតុង​សញ្ជា (-) 1 ដង​ដើម្បី​បន្ថយ​សម្លេង​បទ​ចម្រៀង​អោយ​ឭ​តិត​ជាង​មុន (Volume Down)។ 

នៅពេលស្ដាប់តន្ត្រីអ្នក​អាច​ចុច​ប៊ូតុង​កណ្ដាល​ចំនួន 2 ដង​ជាប់ៗ​គ្នា ហើយ​បន្ត​ចុច​អោយ​ជាប់​រហូត​ដើម្បី​រុញ​បទ​ចម្រៀង​អោយ​ទៅ​មុខ​កាន់​តែ​លឿន (Fast Forward)។ 

ចុចប៊ូតុងកណ្ដាលចំនួន 3 ដង​ជាប់ៗ​គ្នា ហើយ​បន្ត​ចុច​រហូត​ដើម្បី​រុញ​បទ​ចម្រៀង​ត្រឡប់​ទៅ​ក្រោយ​វិញ (Rewind)។

ចុចប៊ូតុងកណ្ដាល​ចំនួន 2 ដង​ជាប់ៗ​គ្នា​ដើម្បី​ផ្លាស់​ប្ដូរ​បទ​ចម្រៀង​ទៅ​បទ​បន្ទាប់ (Jump to the next track)។ 

ចុចប៊ូតុងកណ្ដាលចំនួន 3 ដង​ជាប់ៗ​គ្នា​ដើម្បី​ត្រឡប់​ទៅ​បទ​ចម្រៀង​ខាង​ក្រោយ​វិញ (Jump to previous track)។ 




ប្រើប្រាស់ទៅលើមុខងារ Siri (Voice Assistant)


វិធីសាស្ត្រដែលងាយស្រួលក្នុងការ​ប្រើ​ប្រាស់​មុខងារ Siri នៅ​ពេល​អ្នក​ដោត​កាស​ចូល​ទៅ​ឧបករណ៍ iDevice របស់​អ្នក​គឺ​ចុច​ប៊ូតុង​កណ្ដាល​អោយ​ជាប់​រយៈពេល 3-4 វិនាទី​ជា​ការ​ស្រេច (Activate Siri)។ 




ប្រើប្រាស់ទៅលើមុខងារកាមេរ៉ា (Camera)


ពេលអ្នកចូលទៅកាន់​មុខងារ​កាមេរ៉ា​នៅ​លើ iPhone, iPad, iPod Touch អ្នក​អាច​ប្រើ​ប្រាស់​កាស​ស្ដាប់​ត្រចៀក​របស់​អ្នក​ធ្វើ​ជា​តេឡេ​ដើម្បី​ថត​រូបភាព​ដោយ​ចុច​ប៊ូតុង (+) នៅ​លើ​កាស វា​នឹង​ធ្វើ​ការ​ចាប់​យក​រូបភាព​អោយ​អ្នក ទាំង​កាមេរ៉ា​ក្រោយ និង​កាមេរ៉ា​ខាង​មុខ (Capture Photo)។ 



ប្រើប្រាស់ទៅលើមុខងារទទួលទូរស័ព្ទ(Pick Up Call)


ឧទាហរណ៍អ្នកកំពុងស្ដាប់​តន្ត្រី​ហើយ​មាន​នរណា​ម្នាក់ Call មក​អ្នក​អាច​ចុច​ប៊ូតុង​កណ្ដាល​មួយ​ដើម្បី​ទទួល​ទូរស័ព្ទ ពុំ​ចាំបាច់​ប៉ះ​ពាល់​ដល់​អេក្រង់​ឡើយ។ អ្នក​ក៏​អាច​ចុច​មួយ​វិញ​ដើម្បី​បិទ​ទូរស័ព្ទ​ផង​ដែរ។

បើអ្នកមានអារម្មណ៍ថា​មិន​ចង់​ទទួល​ការ​ហៅ​ចូល​របស់​លេខ​ណា​មួយ​នោះ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ចុច​ប៊ូតុង​កណ្ដាល​អោយ​ជាប់​ប្រហែល 3-4 វិនាទី​ជា​ការ​ស្រេច (Reject incoming call)។





ទាំងអស់ខាងលើនេះសុទ្ធសឹង​ជា​របៀប​ប្រើ​ប្រាស់​កាស Earpod របស់ Apple ដែល​ប្រិយ​មិត្ត​អាច​សាក​ល្បង​ប្រើ​ប្រាស់​ដោយ​ខ្លួន​ឯង​បាន ព្រោះ​វា​អាច​ជួយ​អោយ​យើង​យល់​ដឹង​អំពី​វា​ច្រើន ក៏​ដូចជា​ចំនេញ​ពេល​វេលា​ផង​ដែរ​ក្នុង​ការ​ស្ដាប់​តន្ត្រី ឬ​ទទួល​ទូរស័ព្ទ​ជា​ដើម។

0 comments:

Post a Comment

 
Top