ម្ហូប​មួយ​មុខ​នេះ​ពិត​មែន​តែ​មិន​ពិបាក​ធ្វើ​ តែ​ក៏​មិន​ងាយ​ប៉ុន្មាន​ដែរ​បាន​ វា​សាំ​ញ៉ាំ​បន្តិច​ ខ្ញុំ​កម្រ​ចំអិន​វា​ណា​ស់។

គ្រឿង​ផ្សំ​
ត្រីរ៉ស់​ ៨០០​ក្រាម​ ចៀន ​ឬ​បំពង​អោយ​ក្រៀម​ស្រួយ​ខ្ញោក​
ដូង​ទុំ ​៣០០​ក្រាម ​ពូត​យក​ក្បាល​ខ្ទិះ​ និង ​ចុង​ខ្ទិះ​ប្រហែល ​១​លីត្រ​
ម្ឌេស​ឆ្អើរ ​២​បន្ទះ ​ត្រាំ​ទឹក​អោយ​ទន់​រួច​យក​សសៃ​ចេញ ​កុំ​អោយ​ហិរ​ ចិញ្ច្រាំ​អោយម៉ត់​
គ្រឿង​បុក ​មាន​គល់ស្លឹកគ្រៃ ​រំដេង ​ស្លឹកក្រូចសើច​ រមៀត ​ខ្ទឹមស​ កាពិ​១​ស្លាប​ព្រា​កា​ហ្វេ​
ទឹកត្រី​ ស្ករស​ឬ​ស្ករ​ត្នោត​
អំពិល​ទុំ​ប៉ុន​មេ​ជើង​
សណ្ដែក​ដី​លីង​បន្តិច​(​មិន​ដាក់​ក៏​បាន ​តាម​ចូល​ចិត្ត​)​
កញ្ឆែត​និង​ត្រកួន ​លាង​ទឹក​បេះ​ទុក​ស្រេច​

វិ​ធី​ធ្វើ​
ចាក់​​ប្រេង​ឆា​ក្នុ​ងឆ្នាំង ​ពេល​ក្ដៅ​ហើយ​បន្ថយ​ភ្លើង ​អោយ​នៅ​ក្ដៅ​តិច​ៗ​ ដាក់​ម្ទេស​ដែល​បា​ន​ចិញ្ច្រាំ​ចូល ​លីង​រហូត​ក្រៀម ​ដាក់​គ្រឿង​បុក​ចូល​លីង​បន្ដ​ទៀត​រហូត​ឈ្ងុយ​។ ​ដាក់​ស្ករ​ត្នោត ​​១​ស្លាប​ព្រា​កាហ្វេ​ចូល​ និង​ចាក់​ទឹក​ត្រី​បន្តិ​ច​ចូល​ ទើប​ចា​ក់ទឹក​ខ្ទិះដូង​ចុង ​ទុក​ដ​ល់​ពុះ​ ជ្រុំ​អ​​ពិល​ទុំ​បន្តិច ​ភ្លក់​មើល​​ថា​​ប្រៃ​​ផ្អែម​ហើយ ​ ថែម​ខ្ទិះ​ដើម ​បិទ​ភ្លើង​ចង្ក្រាន​ដាក់​ចុះ​។​
រៀប​កញ្ឆែត ​និ​ង​ត្រកួន ​ដាក់​ក្នុង​ឆ្នាំង​ភ្លើង​ ទើប​ដាក់​ត្រី​ពី​លើ ​ចាក់​ទឹក​ដែល​បាន​ធ្វើ​រួច​ចូល ​រោយ​សណ្ដែក​ដីលី​ង​។​ រង់​ចាំ​រហូត ​ឆ្នាំង​ភ្លើង​ពុះ ​ល្មម​បន្លែ​ទន់ ​អាច​ទទួល​ទាន​បាន​ហើយ​។

1 comments:

  1. ត្រីបឹងកញ្ឆែតពិសេសលេខ១ - Khmer333 >>>>> Download Now

    >>>>> Download Full

    ត្រីបឹងកញ្ឆែតពិសេសលេខ១ - Khmer333 >>>>> Download LINK

    >>>>> Download Now

    ត្រីបឹងកញ្ឆែតពិសេសលេខ១ - Khmer333 >>>>> Download Full

    >>>>> Download LINK

    ReplyDelete

 
Top