អ្វី​ដែល​អ្នក​បាន​ដាក់ ក្នុង​ចាន​អាហារ​របស់​អ្នក គឺ​អាច​មាន​ឥទ្ធិពល​មកលើ ស្បែក​របស់​អ្នក ក៏ដូចជា ប្រភេទ​ក្រែម ថែទាំ​ស្បែក​ដែល អ្នក​បាន​ប្រើប្រាស់​ផងដែរ​។ ចូរ​ស្វែងរក​ថា គ្រូពេទ្យ​ជំនាញ​រោគ​សើរ​ស្បែក ធ្វើការ​ណែនាំ​អ្នក នូវ​អ្វី​ដែល​អ្នក គួរ​ទទួល​ទាន ដើម្បី​បាន​នូវ​សុខភាព​ដែល​មាន​សុខភាព​ល្អ និង ស្រស់ថ្លា​។​
      លោកស្រី​វេជ្ជបណ្ឌិត ជេ​ស៊ីការ វូ ( Jessica Wu) ជំនួយការ​សាស្ត្រាចារ្យ នៃ​មន្ទីរ​ព្យាបាល ជំនាញ​រោគ​សើរ ស្បែក នៅ​សាលា វេជ្ជសាស្ត្រ USC និង ជា​វេជ្ជបណ្ឌិត​ជំនាញ​រោគ​សើរ​ស្បែក នៅក្នុង​ទីក្រុង Los Angeles បាន​និយាយថា ប្រសិនបើ​អ្នក​ចង់​បាន​ស្បែក​ទន់​រលោង និង ស្រស់ថ្លា នោះ​អ្នក​គួរតែ បន្ថែម​នូវ​អាហា​រទាំង ៦​ប្រភេទ​នេះ ដែល​ជួយ​ចិញ្ចឹម​ស្បែក​មុខ​របស់​អ្នក អោយបាន​ល្អ​។​ 

​ផ្លែ​ប៉េងប៉ោះ​ 

      ជា​ការពិត ការ ការពារ​ដ៏​ប្រសើរ​បំផុត របស់​ស្បែក​អ្នក​នោះ​គឺ ផ្លែ​ប៉េងប៉ោះ ដែល​វា​មាន​ផ្ទុក​សារជាតិ​ប្រឆាំង ប្រតិកម្ម​អុកស៊ីត យ៉ាង​មាន​ឥទ្ធិពល ដែល​ត្រូវបាន​គេ​ហៅថា lycopene ។ ខណៈពេល​ដែល​ការសិក្សា មិនទាន់បាន ធ្វើការ​សរុបសេចក្តី​បាន​ទាំងស្រុង​នៅ​ឡើយ មាន​ភស្តុតាង​ជាច្រើន បានបង្ហាញ​ថា ជាតិ lycopene នេះ​គឺ​អាច​មាន ទំនួល​ខុស​ត្រូវ ក្នុង​ការជួយ​ការពារ ស្បែក​អ្នក ប្រឆាំង​នឹង​ការបំផ្លាញ​ពី​ពន្លឺព្រះអាទិត្យ​។​
      ជាតិ lycopene ត្រូវបាន​បឺត​ស្រូប​បាន​យ៉ាង​ល្អ នៅក្នុង​រាងកាយ នៅពេល​ដែល​វា​ត្រូវ​បាន​ចំអិន ឬ បាន​ទទួលទាន នោះ ដូច្នេះ ការ​ទទួលទាន ទឹក​ប៉េងប៉ោះ​, ម្ស៉ៅ​ប៉េងប៉ោះ ឬ ទឹកជ្រលក់​ប៉េងប៉ោះ​នេះ គឺ​ហាក់​នឹង មាន​ប្រសិទ្ធភាព ជាង​កា​រញុំា​ផ្លែ​ប៉េង​ប៉ោះ​ឆៅ នៅពេល​ដែល​អ្នក​ចង់ ការពារ​ស្បែក​អ្នក ប្រឆាំង​នឹង​កាំរស្មី ប៉ះពាល់ UV ។ សារជាតិ​នេះ ក៏​ជា​ជាតិ​ខ្លាញ់​ដែល​មាន​ការ​រលាយ​ផងដែរ ដែល​វា​មានន័យថា វា​ត្រូវ​បាន​បឺត​ស្រូប​បាន​យ៉ាង ងាយស្រួល នៅពេល​ដែល​អ្នក​បាន​ប្រើប្រាស់​វា​ជាមួយនឹង ខ្លាញ់ ដូចជា​៖ ស៊ុត​, ផ្លែ​បឺរ និង ប្រេង​អូ​លីវ​។​ ​

សាច់​ពណ៌​ក្រហម​ 

      ពេល​ខ្លះ​វា​អាច​ផ្តល់​នូវ​ផល​មិន​ល្អ ហើយ​បើ​ទោះបីជា​គេ​បាន​គិតថា សាច់​ពណ៌​ក្រហម​មាន​ផ្ទុក ខ្លាញ់​ដែល អាច​រលាយ​បាន និង ជា​តិកូ​ឡេ​ស្តេ​រ៉ូល សាច់​ដែល​គ្មាន​ខ្លាញ់​ពណ៌​ក្រហម គឺជា​អាហារ​ដ៏​ប្រសើរ​សម្រាប់​ចិញ្ចឹម បំប៉ន​ស្បែក​មុខ​អ្នក ដោយសារ​តែ​វា​មាន​ផ្ទុក ជាតិ​ប្រូតេអ៊ីន និង ស័ង្កសី​ខ្ពស់​។ ជា​ការពិត ការសិក្សា​នាពេល​ថ្មីៗ​នេះ បានបង្ហាញ​ថា សាច់​ពណ៌​ក្រហម គឺ​អាច​នឹង​មាន​ភាពប្រសើ​រ​ជាង ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក ក្នុង​ការព្យាបាល​មុន​។​
      ដើម្បី​បង្កើត​ជាតិ​កូឡា​ជែន ( collagen) ស្បែក​របស់​អ្នក ត្រូវការ​អាមីណូអាស៊ីត គឺ glycine និង proline ហើយ ជាតិ​ប្រូតេអ៊ីន​ដែល​មាន​នៅក្នុង សាច់​ពណ៌​ក្រហម មាន​កំហាប់​នូ​ជាតិ​អាមីណូអាស៊ីត​ទាំង​ពីរ​ប្រភេទ​នេះ យ៉ាងខ្ពស់​។ ជាតិ​រ៉ែ​ស័ង្កសី ក៏​ផ្តល់​អត្ថប្រយោជន៍ ដល់​ការបង្កើត​ជាតិ​កូឡា​ជែន​នេះ​ផង​ដែរ​។ វា​គឺជា​កត្តា​រួមផ្សំ​ដ៏ សំខាន់​មួយ​។ បើ​មិន​មាន​ជាតិ​ស័ង្កសី​នេះ គ្រប់គ្រាន់​នោះ​ទេ នោះ​វា​ពិតជា​មាន​ភាព​ពិបាក សម្រាប់​ស្បែក ក្នុងការ បង្កើត​ជាតិ​កូឡា​ជែន​។ លើសពីនេះទៅទៀត ជាតិ​ស័ង្កសី​នេះ គឺ​ជា​ការប្រឆាំង​នឹង​ការ​រលាក​តាម​បែប​ធម្ម​ជាតិ ។ ហើយ​អ្នក​ដែល​ញុំ​ា​បួស គឺ​មិន​ត្រូវ​ខកខាន​វា​នោះ​ទេ​។ វា​ក៏​អាច​ត្រូវបាន​រកឃើញ​ផងដែរ នូវ​ជាតិ glycine នៅ​ក្នុង​អាហា​រគ្រឿង សមុទ្រ​និង ជាតិ proline នៅក្នុង​ហ្វ្រូ​ម៉ាស់ និង ស្ពៃ​ក្តោប និង ជាតិ​ស័ង្កសី​នៅក្នុង​គ្រាប់ សណ្តែក​, និង លាស​សមុទ្រ​ឆៅ ។​

 ​តែ​បៃតង​ 

      វា​គ្មាន​អថ៌​កំបាំង​នោះទេ ដែលថា តែ​បៃតង​គឺជា​សារធាតុ​ប្រឆាំង​ប្រតិកម្ម​អុកស៊ីត​នោះ ។ វា​មាន​ឥទ្ធិពល ប្រឆាំង​នឹង​ការ​លាក និង អាយុកាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដែល​វា​មាន​ចំណែក​មក​ពី កំហាប់​ដ៏​ខ្ពស់​នៃ ការ​លាយ​បញ្ចូល​គ្នា នៃ catechin ។ ការសិក្សា​បាន​បង្ហាញថា តែ​បៃតង​អាច​ប្រើ​បាន​ទាំង​តាមរយៈ​ការផឹក និង បិទ នៅ​ផ្នែក​ខាងក្រៅ ក្នុង​ការជួយ​ការពារ​ស្បែក ពី​ការ​រលាក​របស់​ព្រះអាទិត្យ និង មហារីក​ស្បែក ដែល​មាន​ប្រភព​មក ពី​កាំរស្មី UV ។​ការសិក្សា​ស្រាវជ្រាវ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ការផឹក​ទឹកតៃ​បៃតង អោយ​បាន​ពីរ​កែវ ក្នុង​មួយ​ថ្ងៃ ក្នុង​រយៈពេល​៦​ខែ គឺ​អាច​នឹង​សម្រាល​នូវ​ការបំផ្លាញ​របស់​ស្បែក ដោយសារ​កំដៅ​ព្រះអាទិត្យ និង ជាពិសេស វា​អាច​ជួយ​ធ្វើអោយ បញ្ហា​ដែល​អ្នក​មាន​ដូចជា ស្បែក​ក្រហម និង ការ​ដាច់​ស​សៃវ៉ែន​តូចៗ មាន​ភាពប្រសើរឡើង វិញ​។​ ​

សណ្តែក​ពណ៌​បៃតង​ 

      តាម​ដែល​យើង​ចូល​ចិត្ត​នូវ​ភាពស្រស់ថ្លា​បំព្រង នោះ​យើង​អាច​និយាយ​បាន​ពី អត្ថប្រយោជន៍​នៃ​សណ្តែក ពណ៌​បៃតង ដែល​វា​មាន​ជាតិ​កាឡូរី​ទាប និង ជួយ​អោយ​អ្នក​ដុះ​សក់​ក្រាស់​ជាង​មុន និង សុខភាព​របស់​ក្រចក​អ្នក បាន​ប្រសើរ​ផងដែរ​។ សណ្តែកខៀវ​គឺជា​អាហារ​ដ៏​ពិសេស ក្នុង​ការចិញ្ចឹម​ស្បែក​មុខ​របស់​អ្នក តាម​ដែល​វា​ជា​ប្រភព មួយ​ដ៏​ល្អ នៃ​ពពួក silicon ( កុំ​ច្រលំ​នេះ មិនមែនជា silicone ដែល​គេ​ប្រើ​សម្រាប់​ការ​កែសម្ភស្ស​នោះទេ​) ។ USDA មិនទាន់​បាន​ធ្វើ​ការណែនាំ​នូវ​ការប្រើប្រាស់ សារជាតិ​នេះ​ជា​ប្រចាំ​ថ្ងៃ​នៅ​ឡើយ​ទេ ប៉ុន្តែ​ការទទួល​វា​បាន ១០​មី​លី​ក្រាម ក្នុង​មួយ​ថ្ងៃ គឺ​ហាក់​នឹង​គ្រប់គ្រាន់ ក្នុង​ការជួយ​ពង្រឹង​ដល់ សុខភាព​សក់ និង ក្រចក​របស់​អ្នក នេះ បើ​យោង​តាម​សំដី​របស់​វេជ្ជបណ្ឌិត វូ ដែល​បាន​ណែនាំ​ដល់​ការ ជ្រើសរើស​យក​សណ្តែក ខៀវ​នេះ ដោយសារ​តែ​វា មាន​ផ្ទុក​សារជាតិ silicon​ជាច្រើន ពី​ក្នុង​ដី​មក​។​

 ​ផ្លែ​វ៉ាល់​ណាត់​ 

      ជាធម្មតា មានតែ​ត្រី​សា​ម៉ុង នោះទេ​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង អាស៊ីត​ខ្លាញ់​អូ​មេហ្គា ៣ ប៉ុន្តែ​តើ​អ្នក មាន​ដឹង​ទេ​ថា ផ្លែ​វ៉ាល់​ណាត់ ក៏​មាន​ជាតិ​អូ​មេហ្គា ៣​នេះ​ខ្ពស់​ផងដែរ​? ប្រសិនបើ​អ្នក​មាន​ការព្រួយបារម្ភ​ពី ភាព​ក្រ ហម​រោល​, ស្នាម​ជាំ​, មុន ឬ ស្នាម​ជ្រាវ​ជ្រួញ​នៅលើ​ស្បែក​មុខ​នោះ ផ្លែ​វ៉ាល់​ណាត់ គឺជា​មិត្ត​ដ៏​ល្អ​របស់​អ្នក​។ ផ្លែ​រុក្ខជាតិ​ដែល​មាន​ផ្ទុក​សារជាតិ​អូ​មេហ្គា ៣​នេះ ដូចដែល​យើង​បាន​រកឃើញ​នៅក្នុង​ផ្លែ​វ៉ាល់​ណាត់ គឺជា​សារធាតុ ប្រឆាំងនឹង​ការ​រលាក​តាម​បែប​ធម្ម​ជាតិ ពួក​វា​អាច​ជួយ​បញ្ចូល​នូវ​ជាតិ​សំណើម ចូលទៅ​ក្នុង​ស្បែក និង ការពារ​វាពី សារ​ជាតិគីមី ឬ ជាតិពុល​ផ្សេងទៀត​។ ជាពិសេស ជាតិ alpha- linolenic acid (ALA ) ដែល​មាន​នៅក្នុង អូ​មេហ្គា​៣ ទាំងនេះ គឺ​អាច​ប្រឆាំង​នឹង ភាព​ស្ងួត ដែល​មាន​បណ្តាលមកពី​ការកើនឡើង​នៃ​អាយុ និង នាំអោយ​មាន​ស្នាម​ជ្រាវ ជ្រួញ​។ ប៉ុន្តែ​អ្នក​មិន​ត្រូវ​បញ្ឈប់​ការទទួល​ផ្លែឈើ​នេះ​ទេ អ្នក​ក៏​អាច​បន្ថែម​នូវ​បរិមាណ​នៃ​ប្រភេទ​រុក្ខជាតិ​ផ្សេងទៀត ដែល​មាន​ជាតិ​អូ​មេហ្គា ៣​នេះ ទៅ​ក្នុង​របប​អាហារ​របស់​អ្នក ដូចជា ផ្លែ​អាល់​មុន​, ប្រេង​អូ​លីវ ជាដើម​។​ ​

ទឹក​យ៉ា​អួ​ 

      វា​មិន​ត្រឹមតែ​ជា​គ្រឿង​ផ្សំ​ដ៏​សំខាន់ នៃ​ភាព​ទន់​រលោង​នោះទេ ទឹក​យ៉ា​អួ ក៏​ជា​សារជាតិ probiotic ពី​ធម្មជាតិ ដែល​វា​មានន័យថា វា​ជួយ​បណ្តុះ​នូវ បាក់តេរី​ល្អ​នៅក្នុង​រាងកាយ​អ្នក និង រក្សា​នូវ​ពពួក​ផ្សិត ក្នុង​បរិមាណ​កំណត់ មួយ​។ វា​ពិតជា​មាន​អត្ថប្រយោជន៍ ប្រសិនបើ​អ្នក​កំពុង​មាន​បញ្ហា ក្រពះ​ពោះវៀន ឬ រង​នូវ​ការ​ចំលងរោគ​របស់ ពពួក​ផ្សិត​នោះ ប៉ុន្តែ​តើ​វា​អាច​ជួយ​ដល់​ស្បែក​មុខ​របស់​អ្នក បាន​ដោយ​របៀប​ណា​? យោង​តាម​សំដី​របស់​វេជ្ជបណ្ឌិត វូ ទឹក​យ៉ា​អួ គឺជា​ប្រភព​អាហារ​ដ៏​ល្អ​ក្នុង​ការចិញ្ចឹម​ស្បែក​មុខ​របស់​អ្នក និង ក្នុង​ការដោះស្រាយ​នឹង​បញ្ហា​មុន​, ត្រ​អក និង ថែម​ទាំង​អង្គែ​ទៀតផង​។ អ្នក​គ្រាន់តែ​ប្រាកដថា បាន​ជ្រើសរើស​នូវ ទឹក​យ៉ា​អួ ដែល​មាន​ខ្លាញ់​ទាប និង ជាតិ​ស្ករ​តិច ពីព្រោះ​ថា​ជាតិ​ស្ករ អាច​បង្កើន​នូវ​កម្រិត​នៃ​ការ រលាក​។ ហើយ​ប្រសិនបើ​អ្នក គិតថា ការផ្ទុះ​ចេញ​មុននេះ មាន​ទំនាក់ទំនង​ទៅនឹង ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ នោះ​អ្នក​ត្រូវ​ទុក​ទឹក​យ៉ា​អួ​ទៅមួយ ចំណែក និង ប្រើ​នូវ​សារជាតិ​បន្ថែម​ពពួក probiotic ជំនួស​វិញ​។​

0 comments:

Post a Comment

 
Top