សណ្តែកដីជាអាហារដែលមានតម្លៃថោក ប៉ុន្តែមានរសជាតិឆ្ងាញ់ពិសារ។ ការដែលយើងទិញសណ្តែកដីមកស្ងោរខ្លួនឯង យើងចាំបាច់ត្រូវលាងសណ្តែកដីឱ្យស្អាត ព្រោះវាមានជាប់ដីច្រើន បើមិនដូច្នោះទេ ពេលស្ងោរឆ្អិនហើយមើលទៅមិនគួរឱ្យចង់ទទួលទាននោះទេ។ ម្យ៉ាងទៀត ពេលខ្លះទោះបីជាជាព្យាយាមលាងទឹកសម្អាតច្រើនលើកច្រើនសារប៉ុន្មានដង ក៏សណ្តែកនៅតែមានពណ៌មិនគួរឱ្យចង់បរិភោគដែរ។
ដូច្នេះ ដំណោះស្រាយ គឺពេលស្ងោរត្រូវរកសាច់ជូរមកដាក់ចូលឱ្យសមល្មម ព្រោះសារជាតិសាច់ជូរវាជួយឱ្យសណ្តែកមានសម្បុរ ស ស្អាត ប៉ុន្តែមិនត្រូវដាក់ច្រើមពេកឡើយ ពីព្រោះអាចធ្វើឱ្យរសជាតិសណ្តែកដីប្រែប្រួលបាន៕
0 comments:
Post a Comment