ទាខ្វៃប៉េកាំង គឺជាមុខម្ហូបដ៏ល្បីល្បាញរបស់ជនជាតិចិន គឺជាមុខម្ហូបបែបប្រពៃណីបូរាណចិន ដែល គេ ទទួល ទានជាមួយនំចាក់ចុលចិន និង ដើមខ្ទឹម ជ្រលក់ជាមួយទឹកជ្រលក់ ទឹកសូត្រសៀងផ្អែម ដែល គេហៅថា HoiSin Sauce ។ ដើម្បីខ្វៃទាបែបប៉េកាំង គេត្រូវការកន្លែងដែលមានអាកាសធាតុត្រជាក់ និង មាន ខ្យល់បក់គ្រប់គ្រាន់ ដើម្បីសំងួតទា តែបើពុំនោះទេ អ្នកត្រូវរកបន្ទប់ដែលត្រជាក់ល្មម ហើយដាក់ កង្ហារបក់អោយចំទាក៏បាន ។ តែខ្ញុំសូមជំរាបថា រូបមន្តនេះ ធ្វើតាមបែបចិន ដើម្បីបានគុណភាព និង រសជាតិ ដែលល្បីរបស់ចិន ហើយលោកអ្នកអាកកាត់បន្ថយគ្រឿង និង ពេលវេលា តាមត្រូវការ តែចងចាំថា បើមានអ្វីមួយប្រែប្រួល នោះរសជាតិក៏ប្រែប្រួលតាមនោះដែរ ។
  រយៈពេលរៀបចំ : 10 ម៉ោង 10 នាទី
  រយៈពេលចំអិន : 1 ម៉ោង 10 នាទី

        គ្រឿងផ្សំ ៖ 

 - ទាទំងន់ ចាប់ពី 2,5 គក ទៅ 3 គក
 - ទឹក 8 ពែង
 - ខ្ញី 1 បន្ទះ
 - ដើមខ្ទឹម 1 ដើម កាត់ជា 2 កំណាត់
 - ទឹកឃ្មុំ 3 ស្លាបព្រាបាយ
 - ទឹកខ្មេះ 1 ស្លាបព្រាបាយ
 - ទឹកសឺរី 1 ស្លាបព្រាបាយ
 - ម្សៅពោត 1 ស្លាបព្រាបាយ លាយទឹក 3 ស្លាបព្រាបាយ
 - ដើមខ្ទឹមទុកធ្វើជាបន្លែ និង តុបតែង

      វិធីធ្វើ ៖ 

  - ធ្វើទា រួចលាងអោយស្អាត សម្រស់ទឹកអោយស្រស់ ហើយចង ក ព្យូរនៅកន្លែងត្រជាក់ មានខ្យល់បក់ចេញចូលគ្រប់គ្រាន់ រយៈពេល 4 ម៉ោង ។
  - ចាក់ទឹកក្នុងឆ្នាំង ឬ ខ្ទះ ដាំអោយពុះ រួចដាក់ ខ្ញី, ដើមខ្ទឹម, ទឹកឃ្មុំ, ទឹកខ្មេះ, និងផ្លែសឺរី ចូលក្នុងឆ្នាំង រម្ងាស់ 1 អំពុះ រួចដាក់ម្សៅពោតដែលលាយរួចស្រាប់ ហើយកូរអោយសព្វ ។
  - ដាក់ទាលើឧបករណ៍ចម្រោះ ស្រោចទឹកគ្រឿងទេសដែលបានរម្ងាស់ លើទាអោយសព្វកន្លែង រយៈពេល 10 នាទី (ត្រាំក៏បាន) ហើយព្យួរទាសំងួតម្ដងទៀតរយៈពេល 6 ម៉ោង រហូតទាស្ងួតល្អ ។ បើប្រញ៉ាប់ អាចកាត់បន្ថយម៉ោង តែងរសជាតិពិតជាមិនដូចគេ ។
  - ដាក់ទាក្នុងឧបករណ៍ខ្វៃ (Oven) ឬឡខ្វៃ ដោយត្រូវកម្ដៅឡជាមុខក្នុងកម្ដៅ 350 degree ដោយដាក់ទ្រូងផ្ងារឡើងលើដុតរយៈពេល 30 នាទី ។ ត្រឡប់ទាដាក់ខ្នងឡើលើម្ដង ខ្វៃ 30 នាទី រួចហើយ ត្រឡប់ទ្រូងឡើងលើម្ដងទៀត ខ្វៃថែម 10 នាទីទៀត ជាការស្រេច ។ កុំភ្លេចដាក់ប្រដាប់ត្រងទឹកស្រក់ពីទា ។ គេទទួលទាននៅក្ដៅៗទើបឆ្ងាញ់ ទាន់ស្បែកនៅស្រួយល្អ ។ ខ្ញុំធ្លាប់សាកល្បងកាត់បន្ថយពេលពី 10 ម៉ោង 10 នាទី មកនៅត្រឹម 2 ម៉ោង ។ បើអ្នកធម្មតាមិនដឹងនោះទេ តែអ្នកជំនាញខាងអាហារ គេពិតជាអាចបែងចែករសជាតិវាបានថាមិនដូចរូបមន្តដើមនោះឡើយ ។

0 comments:

Post a Comment

 
Top