អាហារ​ឆ្ងាញ់​ចូល​រួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​កា​រ​ផ្តល់​សុភមង្គល​ដល់​ក្រុម​គ្រួសារ​។ ប៉ុន្តែ​យ៉ាង​ណាក៏​ដោយ​ស្រ្តី​មេផ្ទះ​ជា​ច្រើន​តែ​ង​កង្វល់​បញ្ហា​ធ្វើ​អាហារ​ឆ្ងាញ់ តែ​បើ​ចង់​បាន​ជំនាញ​ធ្វើម្ហូប​ខាង​លើ​ គ្រាន់​តែ​សាក​ល្បង​តាម​វិធី​ងាយៗ​ដូច​ខាង​ក្រោម៖
​គ្រឿងផ្សំៈ
មឹក​បន្ទះ​ធំ​ល្អកន្លះ​គីឡូ ,​ប្រេង​ឆា៣​ស្លាបព្រា , ខ្ទឹម​ស៤​ដុំបកសំបក​ច​ញ្ផ្រាំ​អោយ​ម៉ត់ , ស្ករសកន្លះ​ស្លាបព្រា​កាហ្វេ​, អំបិល២​ស្លាបព្រា​កាហ្វេ​,ទឹក​ក្រូចឆ្មា២​ស្លាបព្រា​កាហ្វេ , ក្រូចឆ្មា២-៣​ចំណិត , ម្រេចម៉ត់១​ស្លាបព្រា​កាហ្វេ , សាលា​ដ១៥​ក្រាម , ប៉េង​បោះ​ហា​វៃ១០០​ក្រាមជា​ការ​ស្រេច​។
វិធី​ធ្វើៈ
លាយ​បញ្ចូល​គ្នា​មឹក ​ប្រេង​ឆា ខ្ទឹម​ស -ស្ករស​និង​អំបិល​(​កន្លះ​ស្លាបព្រា​កាហ្វេ​)-និងម្រេចគ្រប​ទុក​២០​នាទី​អោយ​ចូល​ជាតិ​គ្នា។ បន្ទាប់​មក​​ដាក់​ខ្ទះ​អោយ​ក្តៅ ឆា​មឹក​ដែល​បាន​លាយ​គ្រឿង​រួច ដោយ​កំដៅ​ភ្លើង​ខ្លាំង១-២​នាទី ឬ​រហូត​មឹក​ប្រែ​ពណ៌​សបន្តិច រួច​រក្សា​ភ្លើង​ដដែល (​កុំ​ចំអិន​មឹក​រហូតដល់​ក្រៀម) រួច ចាក់​ទឹក​ក្រូចឆ្មា​-​អំបិល​-ម្រេច​នោះលោក​អ្នក​នឹង​ទទួល​បាន​អា​ហារ​ឆ្ងាញ់​តែ​ម្តង​។

0 comments:

Post a Comment

 
Top