រូបមន្តនេះ សម្រាប់ជា ជំនួយដល់ស្ត្រី ដែលចង់មានគភ៌ ហើយចង់បានទារក ភេទណាមួយ ដែលខ្លួនចង់បាន ។ តាមការ ស្រាវជ្រាវរបស់ ជនជាតិបារាំង បានរកឃើញថា អាហារចាត់ទុកថា ជាផ្នែកមួយសំខាន់ ក្នុងការជួយឱ្យ បានកូនប្រុសស្រី ដូចបំណង ។
របកគំហើញ ថ្មីនេះ អ្នកស្រាវជ្រាវ ជនជាតិបារាំង ឱ្យដឹងថា បើសិនស្ត្រី បរិភោគអាហារ ដែលមានធាតុរ៉ែ ប្រភេទសូដ្យូម ជាមួយប៉ូតាស្យូម ក្នុងបរិមាណច្រើន នឹងធ្វើឱ្យទារក ក្នុងគភ៌កើតមក ជាភេទប្រុស ។ ចំណែកអាហារ ដែលមានកាល់ស្យូម ជាមួយ ម៉ាញ៉េស្យូម ច្រើននឹងធ្វើឱ្យ ទារកជាកូនស្រី ប៉ុន្តែត្រូវ បរិភោគមុន មានគភ៌ប្រហែល ៣ ទៅ ៦ ខែឡើងទៅ ទើបបានផល ។
*** អាហារប្រភេទ ផ្លែឈើ
បើស្ត្រីជាម្តាយ ចង់បានកូនស្រី ត្រូវទទួលទានត្របែក ការ៉ុត ខ្ទឹមក្រហម ផ្លែស្ត្របឺរី ហើយបើចង់បាន កូនប្រុស ត្រូវបរិភោគ ប៉េងប៉ោះស្រស់ ផ្សិត និង ប៊រ ។
*** អាហារប្រភេទ ប្រូតេអ៊ីន និង ខ្លាញ់
បើស្ត្រីចង់បាន កូនស្រី ក្រុមអ្នកស្រាវជ្រាវ ណែនាំឱ្យបរិភោគ ទឹកដោះគោ ទឹកដោះគោជូរ សាច់ ត្រី ប្រេងរុក្ខជាតិ ប៉ុន្តែបើចង់បាន កូនប្រុស ឱ្យបរិភោគសាច់ ស៊ុត ២ គ្រាប់ក្នុងមួយសប្តាហ៍ និង អាហារប្រៃ ។
*** អាហារប្រភេទ កាបូអ៊ីដ្រាត
ចំពោះស្ត្រីចង់បាន កូនស្រី គួរបរិភោគបាយ តំណាប់ផ្លែឈើ ស្ករ នំប៉័ងសាប ហើយបើចង់បាន កូនប្រុស គួរបរិភោគ តំណាប់ផ្លែឈើ ចាហួយ នំខួបកំណើត និង ស្ករ ។
*** អាហារគួរចៀសវាង
សម្រាប់ស្ត្រី ដែលចង់បាន កូនស្រី ត្រូវចៀសវាង ការផឹក “តែ” កាហ្វេ ទឹកផ្លែឈើ គ្រឿងស្រវឹង សូដា អាហារដែលដាក់ អំបិលច្រើន និង ពោតផ្អែម ។ ចំណែកស្ត្រី ដែលចង់បាន កូនប្រុស គួរចៀសវាង បរិភោគស្ករសូកូឡា ខ្យង កំពិស បង្កង បង្គា កាកាវ ផ្ទី ក្តាម ម្កាក់ និង ស្ពៃក្តោបស្រស់ ៕

0 comments:

Post a Comment

 
Top