• រយៈពេល​រៀបចំ​គ្រឿង ៖ ១០នាទី
  • រយៈពេល​ចម្អិន​ ៖ ៥នាទី
  • បរិមាណ​មនុស្ស​ ៖ ២នាក់
វិធីធ្វើ
  • ជ្រូកខ្វៃ ១ខាំកន្លះ
  • ត្រួយស្ដៅ ២ដុំតូច
  • ស្ពៃក្ដោប ១ខាំ
  • ត្រសក់ ១ផ្លែ
  • ប៉េងប៉ោះ ១ផ្លែ
  • ខ្ទឹមស ១ដុំ
  • ខ្ទឹមក្រហម ១ដុំ
  • ទឹក​អំពិលទុំ ១ស្លាប​ព្រាបាយ
  • ជីគ្រប់មុខ ១ចានចង្កឹះ
  • ទឹកត្រី ១ស្លាប​ព្រាបាយ
  • ស្ករស ១ស្លាប​ព្រាបាយ
  • សណ្ដែក​ដីបុក ១ស្លាប​ព្រាបាយ
វិធីធ្វើ
1. ជាដំបូង​ត្រូវយក​ស្ពៃក្ដោប ត្រសក់ ប៉េងប៉ោះ ខ្ទឹមស ខ្ទឹមក្រហម​ចិញ្ច្រាំ​ឱ្យល្អិត ឬ​ហាន់​ជាសរសៃ​ស្ដើងៗ​ទុកដោយ​ទ្បែក។ ចំណែក ផ្កាស្ដៅ​កាត់ប្រវែង​ប្រមាណ​មួយថ្នាំងដៃ
2. ចំពោះ​ជ្រូកខ្វៃហាន់​ជាសរសៃៗ​និង​កាប់តូចៗ​ល្មមប្រមាណ៣ ឬ៤ដុំសម្រាប់​តម្រៀប​ពីលើចាន។
3. បន្ទាប់មក​ដាក់គ្រឿងផ្សំ​ទាំងអស់​ច្របល់​ចូលគ្នា។ ភ្លក់ឱ្យ​ដឹងរសជាតិ​បែបជូរ ប្រៃ ផ្អែម​បន្ដិច។
4. ក្រោយពី​ដឹងរសជាតិរួច​ហើយ ពេលដួស​ដាក់ចាន​រោយសណ្ដែក​ដីបុកពី​លើនិង​តម្រៀប​សាច់ជ្រូកខ្វៃ​ដែល​កាប់​ទុកជាលម្អ។
ចំណាំ ៖ មុខម្ហូបនេះ​ត្រូវបរិភោគ​ជាមួយបាយ ឬ​ប្រើសម្រាប់​ជាគ្រឿង​ក្លែមក៏បាន។

0 comments:

Post a Comment

 
Top