គ្រឿងផ្សំ៖
សណ្តែកបាយ​ ២៥០ក្រាម
ស្ករស ២០០ក្រាម (បើមិនចូល​ចិត្ត​ផ្អែម បន្ថយស្ករ​បន្តិចក៏បាន​)
ខ្ទិះដូង
អំបិល​១ចឹប
ពងទា ឫពងមាន់ ៨ គោះ​យក​តែ​ពងក្រហម

របៀបធ្វើ៖
យក​សណ្តែកបាយ​ត្រាំ​ទឹក​ប្រហែល​ជា​៣ម៉ោង
លាង​សណ្តែកបាយ​អោយ​ស្អាត​ ដាក់​ទឹក​ខ្ទិះដូង​ចូល​​​ (កំពស់​២​សង់ទីម៉ែត្រពីសណ្តែកបាយ​)
រួច​​ដាំ​បាយ​សណ្តែក​កុំ​អោយ​ជ្រាយ
ទុក​អោយ​ត្រជាក់​ លុញ​អោយ​តូចៗ​ប៉ុន​គ្រាប់​ខ្នុរ
ដាំ​ទឹក​ស្ករ​អោយ​ឡើង​ជើង​អង្រង​ (ដាក់​ស្ករ​អោយ​រាង​ច្រើន​បន្តិច) រួច​បន្ថយ​ភ្លើងចង្ក្រាន​កុំ​អោយ​ក្តៅខ្លាំង​ពេក
យក​សណ្តែក​ដែល​លុញ​ហើយ​ ជ្រលក់​ពង​មាន់រួច​បង់​ចូល​ក្នុង​ទឹក​ស្ករ​ទុក​អោយ​ឆ្អិនរួច​ស្រង់​ចេញ​ដាក់​ចាន​ទុក​ជាការ​ស្រេច៕



0 comments:

Post a Comment

 
Top