គ្រឿងផ្សំ៖ 
ចេកណាំវ៉ាទុំស្រគៀល (កុំឱ្យទុំពេក) ស្ករក្រហម កំបោរ អំបិល ។

 វិធីធ្វើ៖ 
  1. -ចេកណាំវ៉ាបកសំបក ត្រាំក្នុងទឹកកំបោរឱ្យបានកន្លះម៉ោង ឬ១ម៉ោង ទើបស្រង់ឡើងលាង ទឹក ឱ្យស្អាត ដាក់មួយកន្លែងឱ្យស្រោះទឹក ។
  2. -យកឆ្នាំងខ្ទះចាក់ស្ករក្រហមចូល និងដាំលើភ្លើង កូរអោយឡើងជើងអង្ក្រង ទើបដាក់ចេកចូល ប្រែចេកចុះឡើងៗឱ្យសព្វ បង់អំបិលមួយចិប ចាក់ទឹកចូលបន្តិច ឆឹងរហូតដល់ឆ្អិនចេក រីងទឹក ទាល់តែស្ករឡើងស្អិតទើបលើកចុះ ជាការស្រេច ។

0 comments:

Post a Comment

 
Top