ប្រហុក​ថ្វី​ថ្បិត​ថា​វា​ជា​មុខ​ម្ហូប​ដ៏​សាមញ្ញ​ក៏​ពិត​មែន ប៉ុន្តែ​វា​ក៏​មាន​រស​ជាតិ​ឈ្ងុត​ឆ្ងាញ់​ដែល ជា​ពិសេស​ទៅ​ទៀត​នោះ​ប្រសិន​បើ​អ្នក​មាន​វិធី​ឆ្នៃ​ប្រឌិត​ឲ្យ​វា​ក្លាយ​ទៅ​មុន​ម្ហូប​មួយ​ដ៏​អស្ច្រារ្យ ហើយ​ខាង​ក្រោម​នេះ​ជា​វិធី​ធ្វើ​ម្ហូប​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា​ប្រហុក​ខ្ទិះ។
គ្រឿងផ្សំ
- ប្រហុក ២០០ ក្រាម
- សណ្ដែកដីឆ្អិន ១០០ ក្រាម
- ខ្ទឹមសរ ៥ កំពឹស
- ល្មៀតមួយត្នាំងដៃ
- ម្ទេះឆ្អើរ ៥ ផ្លែ
- គល់ស្លឹកគ្រៃ ៤ គល់
- ស្ករពាង ១ ស្លាព្រាបាយកន្លះ
- ដូងទំរលាក់ទឹក ១ ចំហៀង
- អំបិល ២ ស្លាព្រាកាហ្វេ
- ប៊ីចេង ២ ស្លាព្រាកាហ្វេ
- ស្ករស ៣ ស្លាព្រាកាហ្វេ

របៀបធ្វើ
១. ដំបូងអ្នកត្រូវលាងប្រហុកឲ្យស្អាតបន្ទាប់មកធ្វើចិញ្ច្រាំឲ្យម៉ត់ទុកមួយអន្លើ។
២. ដាក់ត្រាំម្ទេសជាមួយនិងទឹកក្តៅឲ្យរីក បន្ទាប់​មក​ចិញ្រាំ​វា​ឲ្យម៉ត់​ដាក់​ស្ករ​ចូល​ចិញ្រាំ​វា ដើម្បី​ឲ្យ​ម្ទេស និង​ស្ករ​រលាយ​ចូល​គ្នាល្អ។
៣. ហាន់គល់ស្លឹកគ្រៃល្អិតៗជិតសំបកល្មៀត​ឲ្យ​ស្អាត​ដាក់​ចូល​ទៅ​ក្នុង​ត្បាល់​បុក​មួយ​បុក​ឲ្យម៉ត់​​​​​បន្ទាប់​មក​ថែម​ខ្ទឹម​សរ​បុក​ឲ្យ​ម៉ត់​បន្ថែម​ស្លឹក​ក្រូច​សើច ២ សន្លឹក បន្ទាប់​មក​យក​អង្រែ​បុក​ញុំៗ​ដើម្បី​ឲ្យ​ស្លឹក​ក្រូច​សើច​ចេញ​ខ្លិន​ឈ្ងុយ បន្ទាប់​មក​ឆ្គែល​ដាក់​ចូល​ក្នុង​បាន​ជា​មួយ​និង​ម្ទេស​ចិញ្រាំ​ជូត​ត្បាល់​ឲ្យ​ស្អាត បន្ទាប់​មក​បុក​សណ្តែក​ដី​ឆ្អិន​ក្នុង​ត្បាល់​កុំ​ម៉ត់​ពេក ប៉ុន្តែ​ក៏​មិន​ឲ្យ​នៅ​ទាំង​មូល​ពេក​ដែល។
៤. កោសដូងច្របាច់យកខ្ទិះដើមនិងចុងទុក​ដោយឡែក​ពី​គ្នា បន្ទាប់​មក​ចាក់​ខ្ទិះ​ដើម​ចូល​ក្នុង​ឆ្នាំង​មួយ​ដាក់​ដាំ​លើ​ភ្លើង​រហូត​ដល់​ឡើង​ក្បាល​ខ្លិះ​ចាក់​ម្ទេស​ចិញ្រាំ​ចូល​កូរ​វា​ឲ្យ​សព្វ​ទុក​ឲ្យ​ឡើង​ប្រេង​ក្រហម​ល្អ​ដាក់​គុល​ស្លឹក​គ្រៃ​បុក​ចូល​កូរ​ឲ្យ​សព្វ បន្ទាប់​មក​បន្ថែម​ប្រហុក ដែល​បាន​ចិញ្ច្រាំ​ចូល​កូរ​ឲ្យ​រាយ​ចូល​គ្នា​រួច​បន្ថែម​អំបិល,ស្ករ,ប៊ី​ចេង​ចូល​កូរ​ឲ្យ​សព្វ​ជា​ការ​ស្រេច៕

1 comments:

  1. របៀបធ្វើ ប្រហុកខ្ទិះ - Khmer333 >>>>> Download Now

    >>>>> Download Full

    របៀបធ្វើ ប្រហុកខ្ទិះ - Khmer333 >>>>> Download LINK

    >>>>> Download Now

    របៀបធ្វើ ប្រហុកខ្ទិះ - Khmer333 >>>>> Download Full

    >>>>> Download LINK

    ReplyDelete

 
Top