ជាការពិត មាននារីៗ មួយចំនួន បានប្រើប្រាស់ ថ្នាំលេបសម្រកទម្ងន់ រឺក៏ធ្វើការវះកាត់ សាច់ខ្លាញ់ ត្រង់កន្លែងណាមួយ នៅលើរាងកាយ។ ប៉ុន្តែ ថ្ងៃនេះ  នឹងជម្រាបប្រាប់ ប្រិយមិត្ត ពីអាហារដ៏ល្អ ដែលមានប្រសិទ្ធភាពបំផុត ក្នុងការសម្រកជាតិខ្លាញ់ និងមានសុខភាព ថែមទៀតផង គឺជា "ស៊ុបស្ពៃក្តោប មួយចាន" តែប៉ុណ្ណោះ។
ចំពោះស៊ុបស្ពៃក្តោប ត្រូវបាន មនុស្សមួយចំនួន អនុវត្ត ហើយក៏បាន ធ្វើឲ្យទម្ងន់របស់ពួកគេ ស្រក ចាប់ពី ៨គីឡូក្រាម ឡើងទៅ។ ដូចអ្នកបាន ដឹងស្រាប់ហើយថា ស្ពៃក្តោបជាបន្លែ មួយប្រភេទ ដែលអាចកច្ចាត់នូវ ជាតិពុលចេញ ពីក្នុងខ្លួន និង ដុតបំផ្លាញ ជាតិខ្លាញ់ ពីក្នុងរាងកាយរបស់អ្នក បានល្អបំផុត។
គ្រឿងផ្សំ ក្នុងការធ្វើ ស៊ុបស្ពៃក្តោប មានដូចជា៖
១) ស្ពៃក្តោបមួយផ្លែ
២) ម្រេចខ្ចីស្រស់
៣) ការ៉ុត២ ទៅ ៣មើម
៤)  ខ្ទឹមបារាំងមួយផ្លែ
៥) ស្លឹកជីមួយស្លាបព្រាបាយ
៦) ទឹកប៉េងប៉ោះមួយពែង
វិធីអនុវត្ត៖
យកបន្លែទាំងអស់នោះ ទៅហាន់ឲ្យ ដុំតូចៗ បន្ទាប់មក ដាក់បន្លែទាំងអស់នោះ ទៅក្នុងឆ្នាំងធំមួយ រួចចាក់ទឹកចូលល្មម។ គ្របវា និងទុកឲ្យពុះ ក្នុងរយៈពេល ២០ទៅ ២៥នាទី រហូតទាល់តែបន្លែ ទាំងអស់នោះផុយ។ ចុងក្រោយ អ្នកអាច លើកយក មកបរិភោគ ជាការស្រេច។
គួរបញ្ជាក់ផងដែរថា ស៊ុបស្ពៃក្តោបនេះ ពិតជាអាច ជួយអ្នកឲ្យ សម្រកទម្ងន់បាន ប៉ុន្តែទន្ទឹមនឹងនេះដែរ អ្នកគួរតែបន្ថែម ជាមួយនឹង អាហារ មួយ ចំនួនទៀត ដើម្បីឲ្យជាតិខ្លាញ់ ក្នុងរាងកាយរបស់អ្នក កាន់តែរំលាយ បានយ៉ាងល្អផងដែរ៖
ថ្ងៃទី១៖ ទទួលទានផ្លែឈើ (លើកលែងផ្លែចេក)
ថ្ងៃទី២៖ បន្លែពណ៏បៃតងគ្រប់មុខ និងចំហុយដំឡូងបារាំង ជាមួយនឹងប័រ
ថ្ងៃទី៣៖ ផ្លែឈើ បន្លែ  ដំឡូងបារាំង
ថ្ងៃទី៤៖ ចេក៣ផ្លែ និងទឹកដោះគោស្រស់មួយកែវ
ថ្ងៃទី៥៖ ទ្រូងមាន់មួយចំរៀក រឺក៏ត្រី
ថ្ងៃទី៦៖ សាច់អាំង និងសាឡាដ
ថ្ងៃទី៧៖ បាយធម្មតា និងបន្លែ។
ទាំងនេះ ជាវិធីងាយស្រួល ក្នុងការចម្អិន ស៊ុបស្ពៃក្តោប ហើយប្រិយមិត្ត ក៏អាចយកទៅអនុវត្ត នៅផ្ទះបាន ដើម្បីអាចរលាយ ជាតិខ្លាញ់ ធ្វើឲ្យ រាងកាយរបស់អ្នក មានរាងស្លីមស្អាត៕

0 comments:

Post a Comment

 
Top