ក-គ្រឿងផ្សំ
អណ្តាតជ្រូក ធំល្មម 2 ខ្ទឹមបារាំងហាន់ដូចចំណិតស្លា ជីរក្រអូប ជីរសាំងក្រហ៊ុំ ។
គ្រឿងផ្សំសម្រាប់ទឹកជ្រលោះ (Sauce)
ទឹកត្រីឆ្ងាញ់ 3ស្លាបព្រាសម្លរ ស្ករពីរស្លាបព្រាសម្លរ ទឹកក្រូចឆ្មារ 2ស្លាបព្រាសម្លរ ខ្ទឹមសពីរកំពឹសចិញ្ច្រាំឱ្យម៉ត់ម្ទេសខ្មាំង 1គ្រាប់ចិញ្ច្រាំឱ្យម៉ត់ ។
ខ-របៀបធ្វើ
អណ្តាតជ្រូកលាងឱ្យស្អាតស្រុះទឹកក្តៅនិងទឹកខ្មេះប្រមាណ 2នាទីស្រង់ចេញកោសស្រទាប់សអន្ធិលៗឱ្យស្អាត ។ ដាក់ ចូលឆ្នាំងស្ងោរនិងអំបិលមួយជិបប្រមាណ 20នាទី ។
ពេលឆ្អឹងស្រង់ឡើងដាក់ត្រាំក្នុងទឹកត្រជាក់ស្អាតឱ្យស្រួយ តមកហាន់ចំណិតៗល្មមមាត់ ។
ដាក់អណ្តាតហាន់រួចចូលលាយនិងជីរគ្រប់មុខ ខ្ទឹមបារាំង ហើយស្រូបទឹកជ្រលោះពីលើ ភ្លក្សឱ្យល្មមមាត់ ។
អាចថែមអំបិល ក្រូចឆ្មារ ម្ទេស ឬ ស្ករ ទៅតាមចំណូលចិត្តនៃសមាជិកគ្រួសារអ្នក ។
អាចថែមអំបិល ក្រូចឆ្មារ ម្ទេស ឬ ស្ករ ទៅតាមចំណូលចិត្តនៃសមាជិកគ្រួសារអ្នក ។
0 comments:
Post a Comment