ក្នុងនាមជាស្ត្រីម្នាក់អ្នកប្រាកដជាចង់បានសុដន់មានសុខភាពល្អ, ណែន និងមូលល្អជាមិនខាន។ ប៉ុន្តែដើម្បីអាចធ្វើបែបនោះបាន អ្នកគួរតែយកចិត្តទុកដាក់ទៅលើរាងកាយរបស់អ្នកផង។ ទោះបីជាយ៉ាងណាក៏ដោយ វាគឺជារឿងអកុសល្យមួយដែលស្ត្រីមួយចំនួន ធ្វើរឿងខ្លះដែលវានាំអោយសុដន់របស់ពួកគេពុំមានសុខភាពល្អដូចជា ការពាក់អាវទ្រនាប់ដែលមិនត្រឹមត្រូវ, ឥរិយាបថមិនសមរម្យ ឬងូតទឹកក្តៅដែលធ្វើអោយស្ងួតស្បែកដែលធ្លាប់តែទន់ជ្រាយ និងជាលិការសុដន់បាន។
លើសពីនេះទៅទៀត ការចាស់ទៅតាមអាយុ, ការបំបៅដោះកូន, ការរាំងរដូវ និងមានផ្ទៃពោះក៏ជាបញ្ហាដែលប៉ះពាល់ដល់សុដន់ដែរ។ សម្រាប់សុដន់ដែលមានសុខភាពល្អគួរតែធ្វើទៅតាមមធ្យោបាយដែលនឹងប្រាកដថាអ្នកខ្លួនឯងអាចធ្វើទៅបានដូចជា៖
- ចូរប្រាកដថា អ្នកបានប្រើប្រាស់គ្រាប់ធញ្ញជាតិ និងសណ្តែកសៀងក្នុងរបបអាហារ ព្រោះអាហារទាំងនេះមានផលល្អក្នុងការបង្ការជំងឺមហារីកសុដន់។ លើសពីនេះទៅទៀត ចូរញ៉ាំអាហារដែលសម្បូរជាតិសរសៃព្រោះវាជួយថែរក្សាតុល្យភាពអ័រម៉ូន។
- វេជ្ជបណ្ឌិត អាសហា សាម៉ា (Dr. Asha Sharma) ឯកទេសខាងរោគស្ត្រីនៅឯមន្ទីរពេទ្យ Rockland និយាយថា “ចូរធ្វើការហែលទឹក ឬលេងបាល់បោះដើម្បីអោយសាច់ដុំសុដន់របស់អ្នកតឹងណែនល្អ”។
- កាហ្វេ ឬសូកូឡាគឺជាអាហារមានជាតិកាហ្វេអ៊ីនដូច្នេះគួរតែកាត់បន្ថយ។ ចូរញ៉ាំតែបៃតងដែលមានជាតិអង់ទីអុកស៊ីដង់ដើម្បីជួយការពារសុដន់ និងរាងកាយពីការចាស់ទៅតាមអាយុ។
- ចូរចៀសវាងការជក់បារី៖ សារធាតុ Elastin គឺជាប្រូតេអ៊ីនម្យ៉ាងដែលមាននាទីផ្តល់ភាពយឺតដល់សុដន់ ប៉ុន្តែការជក់បារីបែរជាធ្វើអោយសារធាតុមួយនេះខូចខាត និងបណ្តាលអោយសុដន់យារធ្លាក់ទៅវិញ។
- ចូរបន្ថែមផ្លែឈើជូរៗ និងពណ៌លឿងជារបបអាហារព្រោះវាសម្បូរទៅដោយវីតាមីន A, E និង C ក្នុងការជួយបង្ការការយារធ្លាក់របស់សុដន់ និងការចាស់ទៅតាមអាយុ៕
0 comments:
Post a Comment