គ្រឿង​ផ្សំ
-ក្តាម
-ខ្ញី
-ម្ទេស
-ស្លឹក​​ខ្ទឹម
-ស្រា​
-ទឹក​ស៊ី​អ៊ីវ
-ប្រេង​ល្ង​​

វី​ធី​​ធ្វើ​
១​- ក្តាម​សេះ​ ២​ ឬ​ ៣​ ១២០០​ក្រាម​ ខ្ញី​​ម៉ដ្ឋ​ ៨០​​ក្រាម​ ដើម​​​ខ្ទឹម​ ១៦០​ក្រាម​ ម្ទេស​​ទុំ​ ២​ផ្លែ
២- ទឹក​ឃ្មុំ​ ៤​ស្លាប​ព្រា​​បាយ​ ទឹក​ស៊ី​អ៊ីវ​ ២​ស្លាប​ព្រា​​កន្លះ​ ស្រា​​ ២​ស្លាប​ព្រា​​កន្លះ​ ប្រេង​ល្ង​១​ស្លាប​ព្រា​​កា​ហ្វេ​។
៣​- ក្តាម​សេះ​ បក​​ស្នូក​ យក​​ស្រ​កី​​ចេញ​ និង​ លាង​​ទឹក​​ឱ្យ​​ស្អាត​ កាត់​​ជា​ដុំ​ៗ​ ដាក់​​ចំ​ហុយ​ឱ្យ​​ឆ្អិន​ ទើប​​ស្រង់​។
៤​- ដាក់​​ខ្លាញ់​ ឬ​ ប្រេង​ឆា​ ៣​ស្លាប​ព្រា​​បាយ​ ចូល​ក្នុង​​ខ្ទះ​ រួច​​រង់​ចាំ​​ខ្ទះ​​ក្តៅ​ ទើប​​ចាក់​​ខ្ញី​​ម៉ដ្ឋ​ចូល​​បំពង​ បន្ទាប់​មក​ ចាក់​​ក្តាម​សេះ​​ឆ្អិន​​ស្រាប់​​ចូល​ក្នុង​​ខ្ទះ​ ឆា​​ត្រ​ឡប់​​ចុះ​ឡើង​ ១​ស្របក់​
៥​- ចាក់​​ដើម​​ខ្ទឹម​ (កាត់​​ជា​កង់​) និង​ គ្រឿង​ផ្សំ​រសជាតិ​ និង​ ម្ទេស​​ទុំ​​ចូល​ ឆា​​ត្រឡប់​​ឱ្យ​សព្វ​ ទើប​​គ្រប​​ខ្ទះ​ ឱ្យ​​ជិត​ រួច​​រំងាស់​​ប្រហែល​ ៥-​៦​នាទី​ រហូត​​ទាល់​តែ​​ចូល​ជាតិ​​គ្នា​ រួច​ស្រង់​​ដាក់​​ចាន​​ទទួល​ទាន​ ជា​កា​រ​ស្រេច​៕

0 comments:

Post a Comment

 
Top