នេះ​ជា​ម្ហូប​ពេញនិយម​របស់​បងប្អូន​នៅ​ស្រុក​ទ្រាំង​កម្ពុជា​ក្រោម ។ ក្លិន​ឈ្ងុយ​ឈ្ងប់​ឆ្ងាញ់​ពិសា ងាយស្រួល​ធ្វើ ។សាច់គោ​ត្រូវដាក់​អាំង​ល្មម​ឆ្អិន ទឹកត្រី​ម្ទេសហឹរៗនាំមក​ឱ្យ​អ្នក​បរិភោគ​នូវ​រសជាតិ​ប្លែក មិនអាច​បំភ្លេចបាន ។
ក-គ្រឿងផ្សំ
សាច់គោ​សុទ្ធ 0,5kg នំ​បញ្ចុក ល្ង ខ្ទឹមក្រហម​ចិញ្ច្រាំ ប្រេងឆា ស្ករ អំបិល ម្ស៉ៅ ខ្ទឹមស ស្លឹកគ្រៃ​ចិញ្ច្រាំ​ឱ្យ​ម៉ត់ ។

ខ-របៀប​ធ្វើ
-សាច់គោ​លាង​ឱ្យ​ស្អាត ហាន់​បន្ទះស្តើងៗល្មមមាត់ ។ ប្រឡាក់​សាច់គោ​និង​គ្រឿង​គ្រៃ​ម៉ត់ និង ល្ង ។ ត្រូវ​លាយ​ឱ្យ​សព្វ​និង​ប្រេងឆា​ហើយ​ទុក​មួយអន្លើ ឱ្យ​សាច់គោ​ស្រូប​ជាតិ​ពី​គ្រឿង​គ្រៃ ។
-ជីរ​គ្រប់មុខ​លាង​ឱ្យ​ស្អាត ត្រសក់​ហាន់​បន្ទះវែងៗ ។
-លាយ​ទឹក​ជ្រ​លោះ : កា​ពិះ​សុទ្ធ​មួយ​ចាន ខ្ទឹមស ម្ទេស​ទាំង​ផ្លែ​ស្លឹកគ្រៃ​បុក​ឱ្យ​ម៉ត់ ។ ម្នាស់ ¼ ផ្លែ​ចិញ្ច្រាំ​ឱ្យតូចៗ ហើយ​លាយ​និង​កា​ពិះ លាយ​ទឹក​ក្តៅ​មួយ​ចាន​ឱ្យ​ល្បាយ​រាវ​បន្តិច ច្របាច់​ក្រូចឆ្មារ​លាយ​និង​ស្ករ​ភ្លក្ស​ឱ្យ​ល្មមមាត់ ។
-បង្កាត់​ចង្ក្រាន​ធ្យូង​ឱ្យ​ឆេះ​ល្អ យក​សន្លឹក​ក្បឿង​ស្អាត​ដាក់​ពីលើ​ពេល​ក្តៅ​ល្អ​ត្រូវ​ច្រូច​ប្រេងឆា​ឡើង ត​មក​ដាក់​បន្ទះ​សាច់គោ​ឡើង​អាំង ។ អាំង​ឆ្អិន​ដាក់​តម្រៀប​លើ​ចាន​កំ​ផ្លាត រមូល​នំ​អង្គរ (បាញ់​ត្រាង) និង​សាច់គោ ព្រមទាំង​ជីរ​គ្រប់មុខ​និង​បញ្ចុក​ជ្រ​លោះ​ទឹកត្រី ប្រាកដជា​ឆ្ងាញ់ ។

0 comments:

Post a Comment

 
Top