តិច​និក​ចៀន​ត្រី​អោយ​ឆ្ងាញ់ ដំបូង​ត្រូវ​រោយ​អំបិល​ម៉ដ្ឋ​បន្តិច​បន្តួច​ក្នុង​ខ្ទះ​កំពុង​ក្តៅ រួច​ដាក់​ប្រេង​ឆា ឬ​ខ្លាញ់​ចូល​ទៅ បើក​ភ្លើង​មធ្យម​ដោយ​ដាក់​ប្រេង​ឆា ឬ​ខ្លាញ់​អោយ​ច្រើន​លិច​ត្រី នៅ​ពេល​ក្តៅ​ខ្លាំង​ហើយ​ទើប​ដាក់​ត្រី​ចូល​ចៀន លុះ​ពេល​ត្រី​ឡើង​ព័ណ៌​លឿង​ហើយ ត្រូវ​បន្ថយ​ភ្លើង​បន្តិច ដើម្បី​អោយ​ឆ្អិន​ដល់​សាច់​ក្នុង ។ នៅ​ពេល​ត្រី​ឆ្អិន​មែន​ទែន​ហើយ ត្រូវ​បន្ថែម​ភ្លើង​អោយ​ក្តៅ​ខ្លាំង​ម្តង​ទៀត ដើម្បី​បណ្តេញ​ខ្លាញ់ ឬ​ប្រេង​ឆា​ចេញ​ពី​សាច់​ត្រី ទើប​ដួស​ត្រី​ឡើង​ទុក​អោយ​ស្រស់​ខ្លាញ់ ។

0 comments:

Post a Comment

 
Top