គ្រឿងផ្សំ៖
- ត្រីឆ្ដោរ ត្រីរ៉ស់ រឺត្រីឌៀប តាមតែចូលចិត្ត ១គីឡូរឺ១គីឡូកន្លះតាមសមាជិកដែលអ្នកមាន(៤រឺ៥នាក់)
- គល់ស្លឹកគ្រៃ
- ស្លឹកក្រូចសើច
- ម្ទេស
- ប័រប្រៃ
- អំពិលទុំ
- ខ្ទឹមស
- ខ្ទឹមក្រហម
- ក្រដាសខ្ចប់ដុតត្រី
- ទឹកត្រី
- ស្កសរ
- អំបិល។
របៀបធ្វើ ៖
លាងជំរះត្រីដោយយកអំបិលលាបពីលើដើម្បីកោសជាតិរំអិលចេញ បន្ទាប់មកយកគល់ស្លឹកគ្រៃស្លឹកក្រូចសើចដាក់ចូលក្នុងមាត់ត្រី។
យកប័រប្រៃប្រហែល១ស្លាបព្រាបាយដាក់ចូលក្នុងក្រដាស់ខ្ចប់ជាមួយត្រីដាក់ម្ទេស២ រឺ ៣ គ្រាប់ រួចដាក់អំបិលលាបលើត្រីបន្ទិចអោយមានជាតិរួចខ្ចប់ដាក់ដុតនិងភ្លើងចង្រ្កានចោល១០នាទីសឹមទៅប្រែម្ដង(បញ្ជាក់ដាក់ភ្លើងអោយល្មមដូចអាំងសាច់ជ្រូក)
វិធីធ្វើទឹកអំពិលទុំ៖
ខ្ទឹមសចិញ្ច្រាំអោយម៉ត់
ខ្ទឹមក្រហមហាន់ជាបន្ទះស្តើងៗ
អំពិល១ក្ដាប់ដាក់ត្រាំទឹកក្ដៅ ហើយទើបប្រលេះយកគ្រាប់ចេញ(ទឹកក្ដៅប្រហែល២ចានគោម)
ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅសឹមដាក់ខ្ទឹមស និងខ្ទឹមក្រហមលីងអោយឈ្ងុញ អោយឡើងពណ៍ក្រហមរួចដាក់ម្ទេស២ រឺ ៣ផ្លែលីងចូលហើយដាក់អំបិលបន្តិចចាក់ទឹកត្រីចូលប្រហែល៣វែកសម្លរកូរអោយសព្វ។
បន្ទាប់មកដាក់អំពិលចូលហើយឆាចូលគ្នាអោយក្រហមបន្តិចទើបដាក់ស្កសប្រហែល៥ស្លាបព្រាបាយរួចភ្លក់មើលអោយល្មមទើបដាក់ចុះ។
ពេលទទួលទានទើបរៀបសាឡាត់ចូលក្នុងចានហើយដាក់ត្រីដែលដុតរួចពីលើត្រសក់ហាន់ស្ដើងៗ ស្ពៃក្រញាញ់ សាឡាត់ រៀបដាក់ ១ចានផ្សេងទៀតជាកាស្រេច
របៀបធ្វើត្រីដុតអំពិលទុំ - Khmer333 >>>>> Download Now
ReplyDelete>>>>> Download Full
របៀបធ្វើត្រីដុតអំពិលទុំ - Khmer333 >>>>> Download LINK
>>>>> Download Now
របៀបធ្វើត្រីដុតអំពិលទុំ - Khmer333 >>>>> Download Full
>>>>> Download LINK