គ្រឿង​​ផ្សំ​
  • សាច់​គោ​ (សាច់​​សុទ្ធ​)
  • ស្បែក​​ជ្រូក​​ក្រៀម​ (ស្បែក​​ជ្រូក​​កញ្ចប់​ហាន់​​តូច​ៗ ​គេ​​និយម​យក​មក​​ដាក់​​ជា​មួយ​​គួង​​)
  • សណ្តែក​​កួរ​
  • ក្រូច​ឆ្មារ​
  • អង្ក​រលីង​
  • ប្រ​ហុក​
  • គល់​ស្លឹក​គ្រៃ​​ហាន់​
  • ជីរ​អង្កាម​ ឬ​​ជី​​បន្លា​
  • ខ្ទឹម​សរ​
  • អំបិល​ ស្ករ​​ ទឹកត្រី​
របៀប​​ធ្វើ​
  • ហាន់​​សាច់​​គោ​ជា​​ចំ​ណិត​តូច​ៗ​។
  • បុក​ខ្ទឹម​សរ​​ដាក់​​ក្នុង​​សាច់​​ដែល​​ហាន់​​ហើយ​។ រួច​​ច្របាច់​​ក្រូច​​ឆ្មា​រ​ដាក់​ ដាក់​ស្ករ​​ អំបិល​​ទឹក​ត្រី​ បន្ទាប់​មក​​ច្របល់​​រហូត​​ដល់​​ឆ្អិន​​សាច់​គោ​។
  • ​ដាក់​​គល់​​ស្លឹក​​គ្រៃ​​ហាន់​​ច្របល់​​បន្ថែម​ជា​មួយ​​សាច់​គោ​។
  • ស្រុះ​​ស្បែក​​ជ្រូក​អោយ​រីក​។
  • ហាន់​សណ្តែក​​កួរ​តូច​ៗ​​ឬ​ បុក​​ក៏​បាន​។
  • ​ដាក់​​​​ស្បែក​​ជ្រូក​ ដាក់​សណ្តែក​​កួរ ​ដាក់​ជី ​និង​​អង្ករ​លីង​ចូល​​ជា​មួយ​​សាច់​​គោ។​ ដាក់​ទឹក​ប្រហុក​ចូល​បន្តិច ​រួច​​ច្រ​បល់​​ចូល​​គ្នា​​អោយ​​សព្វ​​ជា​​ការ​​ស្រេច។​
ចំ​ណាំ​
ក្នុង​​វីធី​ធ្វើ​ភ្លា​ស្បែក​ជ្រូក​ខាង​​លើ​ មិន​​មាន​​កំណត់​​បរិមាណ​​សាច់​ ឬ​​បន្លែ​ និង​​គ្រឿង​​ផ្សំ​​ឡើយ​​ ព្រោះ​​អ្នក​​ញ៉ាំ​​ខ្លះ​អាច​​​ចូល​ចិត្ត​​សាច់​ច្រើន​​បន្លែ​​តិច​​ឬ​​ផ្ទុយ​មក​​វិញ​ ឯ​​រសជាតិ​​ប្រៃ​​ ផ្អែម​ ជូរ​​ក៏​​ដូច្នេះ​​ដែរ​គឺ​​អ្នក​​បន្ថែម​​ទៅ​​តាម​​ចំណូល​​ចិត្ត​៕

0 comments:

Post a Comment

 
Top