គ្រឿងផ្សំ៖
-មឹក​ស្រស់ កន្លះ គីឡូ
-ខ្ញី​ខ្ចី ១ ដុំ
-ត្រកួន ២ ដើម
-ម្ទេស​ប្លោក ២ គ្រាប់
-ខ្ទឹមបារាំង ១ ផ្លែ
-ជី​អង្គា​ម ១ ក្តាប់​ធំ
-ខ្ទឹមស ១០ គ្រាប់
-ស្ករស ៣ ស្លាបព្រា​បាយ
-ទឹកត្រី ៣ ស្លាបព្រា​បាយ
-ទឹកក្រូច​ឆ្មារ ៣ ស្លា​ព្រា​បាយ
-ម្ទេស​ស្រស់ ២០ គ្រាប់
វិធី​ធ្វើ៖
១.មឹក​ហាម​ប្រវែង 2 ថ្នាំងដៃ ខ្ញី​ខ្ចី​ហាន់​ជាសរសៃៗ ត្រកួន​កាន់​ជាកង់ៗ ម្ទេស​ប្លោក​យក​គ្រាប់​ចេញ​ហាន់​ជាសរសៃៗ ខ្ទឹមបារាំង​ហាន់​ជា​បន្ទះស្តើងៗ ជី​អង្គា​ម​បេះ​សន្លឹក ខ្ទឹមស ម្ទេស​បុក​ចូលគ្នា។
២.ស្រុះ​មឹក​ឱ្យ​ឆ្អិន ហើយ​លាយ​ជាមួយ​ខ្ញី​ខ្ចី ត្រកួន ម្ទេស​ប្លោក ខ្ទឹមបារាំង ជី​អង្គា​ម ខ្ទឹមស ម្ទេស ដែល​បុក​រួច ទឹកត្រី ស្ករ ទឹកក្រូច​ឆ្មារ ហើយ​ច្របល់​គ្នា ចុងក្រោយ​ភ្លក្ស​រសជាតិ បើ​មាន​ជាតិ​ជូ ហិល ប្រៃ តាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ហើយ​នោះ ជាការ​ស្រេច៕

0 comments:

Post a Comment

 
Top