គ្រឿងផ្សំៈ
• សាច់គោ 2ខាំ
• ខ្ទឹមបារាំង កន្លះមើម
• ប៉េងប៉ោះ កន្លះផ្លែ
• សាឡាត 1ដើម
• ម្សៅស៊ុប កន្លះស្លាបព្រាបាយ
• អំបិល 1ស្លាបព្រាបាយ
• ទឹកក្រូចឆ្មារ 1ស្លាបព្រាបាយ
• ម្រេច 1ស្លាបព្រាបាយ
• ខ្លាញ់ 2ស្លាបព្រាបាយ
• ទឹកប៉េងប៉ោះ 1ស្លាបព្រាបាយ
វិធីធ្វើៈ
1.សាច់គោហាន់ស្តើងៗឬក៏កាត់ជាដុំតូចៗ សាឡាតបេរៀបដាក់ចាន ខ្ទឹមបារាំង ប៉េងប៉ោះហាន់ជាបន្ទះ រៀបដាក់ពីលើសាឡាត់ អំបិល ម្រេច ទឹកក្រូចឆ្មារលាយចូលគ្នា។
2.ដាក់ខ្លាញ់ឲ្យក្តៅ ដាក់សាច់គោ អំបិល ទឹកប៉េងប៉ោះឆាកុំឲ្យឆ្អិនពេកដួសដាក់ពីលើបន្លែដែលរៀបរួច ទទួលទានជាមួយទឹកក្រចឆ្មារ អំបិលម្រេច។
0 comments:
Post a Comment