មិន​ថា​ប្រភេទ​សណ្តែក​ណាមួយ​នោះ​ទេ គឺ​ពិតជា​ផ្តល់​នូវ​គុណសម្បត្តិ​ដ៏​ល្អ ចំពោះ​សុខភាព​។ ទន្ទឹម​នឹង នេះ​សណ្តែកបារាំង ក៏​មាន​អត្ថប្រយោជន៍​ជាច្រើន​ផងដែរ ចំពោះ​សុខភាព​យើង​រាល់គ្នា ដែល​យើង​គប្បី បន្ថែម​វា​ទៅ​ក្នុង​អាហារ​ប្រចាំថ្ងៃ​របស់​ពួកយើង​បាន ជារឿយៗ ។​

 ១. ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ 

      សណ្តែក​បារាំង គឺ​អាច​ផ្តល់អោយ​អ្នក​ដែល​ត្រូវការ​ជាតិ​ប្រូតេអ៊ីន​បន្ថែម ក្នុង​បរិមាណ​មួយ​ដ៏​ល្អ តាម​បែប​ធម្មជាតិ​។ នៅពេល​ដែល​ពួក​ត្រូវបាន​គេ​ចំអិន បាន​ត្រឹមត្រូវ នោះ​ពពួក​ប្រូតេអ៊ីន​ទាំងនេះ នឹង ជួយ​អ្នក ក្នុងកា​រលៃ​តម្រូវ​កម្រិត​ជាតិ​ស្ករ នៅក្នុង​ឈាម​។ ដូច្នេះ សណ្តែកបារាំង​គឺអាច​ផ្តល់​អោយ​អ្នកជំងឺ ទឹកនោម​ផ្អែម និង មនុស្ស​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ទាប បាន​នូវ​ផលប្រយោជន៍​ដ៏​ល្អ ។​

 ២. ជួយ​ធ្វើអោយ ការរំលាយ​អាហារ មាន​ភាពប្រសើរឡើង​

      សម្រាប់​អ្នក​ទាំងឡាយ​ណា ដែល​មិន​បាន​មាននូវ ភាពរឹងមាំ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ នោះ សណ្តែក​បារាំង គឺជា​កត្តាលិករ​មួយ​ដែល​ជម្រុញ​អោយ​វា​ដំណើរការ បានល្អ​។ ពួក​វា​មាន​ផ្ទុក​នូវ ជាតិ​ស​សៃ ដែល​វា​អាច​ជា​ថ្នាំ​បញ្ចុះលាមក​តាម​បែប​ធម្ម​ជាតិ និង ជួយ​ផងដែរ​ក្នុង​ការកាត់បន្ថយ​នូវ កម្រិត កូ​ឡេ​ស្តេ​រ៉ូល​នៅក្នុងឈាម​។​

 ៣. ផ្តល់​នូវ​បេះដូង​ដែល​មាន​សុខភាព​ល្អ​ 

      សណ្តែក​បារាំង គឺជា​គន្លឹះ​ក្នុងការ​ធ្វើ​អោយ​អ្នក ទទួលបាន​នូវ​បេះដូង​ដែលមាន​សុខភាព​ល្អ​។ ជាមួយ នឹង​សារធាតុ​ហ្វូ​លីក​អាស៊ីត ដែល​មាន​នៅក្នុង​នោះ ពួក​វា​គឺជា​ជម្រើស​នៃ​អាហារ​ដែល​មាន​សុខភាព​ល្អ សម្រាប់​អ្នកជំងឺ​បេះដូង​។​

 ៤. ធ្វើអោយ​រាងកាយ​មាន​ភាព​វ័យក្មេង​ 

      ប្រសិនបើ​អ្នក​មិន​បានដឹង​ពី​ចំណុច​នេះ នោះ​ទេ​ពីមុនមក នោះ​អ្នក​គប្បី​ទទួលទាន​វា​អោយបាន​ច្រើន ។ វា​ត្រូវ​បាន​គេ​ដឹងថា សណ្តែកបារាំង​គឺមាន​ផ្ទុក​នូវ​កំហាប់​នៃ​សមាសធាតុ​ប្រឆាំងនឹង ប្រតិកម្ម​អុកស៊ីត ក្នុង កម្រិត​មួយ​ដ៏​ខ្ពស់ ។ ដូច្នេះ ប្រសិនបើ​អ្នក​ចង់​បាន​នូវ​រាងកាយ​មួយ​ដែល មាន​សុខភាព​ល្អ និង នៅ​ក្មេង​វ័យ ក្នុង​រយៈពេល​យូរ​នោះ អ្នក​គួរ​ចាប់ផ្តើម​បរិភោគ​សណ្តែកបារាំង​នេះ ចាប់ពី​ពេលនេះ​តទៅ ។​

 ៥. ធ្វើអោយ​ប្រព័ន្ធ​ភាព​សុំា​រឹងមាំ​ 

      ពួក​វា​ក៏​ត្រូវបាន​គេ​ដឹង​ផង​ដែរ​ថា វា​មាន​ផ្ទុក​នូវ​ចំណែក​នៃ​ពពួក​វីតាមីន B6 , វីតាមីន B1 និង វីតាមីន C ។ ពួក​វា​ទាំងនេះ គឺ​អាច​ជួយ​ធ្វើអោយ​ប្រព័ន្ធ​ភាព​សុំា​អ្នក​រឹងមាំ និង យក​ចេញ​នូវ ពពួក​រ៉ាឌីកាល់​សេរី ដែល​អាច​បំផ្លាញ​ដល់ DNA ។​

 ៦. ធ្វើអោយ​អាហារ​រំលាយ​នៅក្នុង​រាងកាយ​បានល្អ​ 

 សណ្តែក​បារាំង គឺជា​ឃ្លាំង​ផ្ទុក​នូវ ពពួក​សារ​ធាតុដែក​, ប៉ូ​តា​ស្យូម​, កាល់ស្យូម និង ម៉ាញ៉េ​ស្យូម ដែល ពួក​វា​មាន​សារៈសំខាន់​ចំពោះ អាហារ​ដែល​ត្រូវបាន​រំលាយ​នៅក្នុង​រាងកាយ​អ្នក​។​

 ៧. ជា​អ្នក​ជួយ​រំលាយ​នូវ​គ្រួស​ក្នុង​តម្រងនោម​ 

      ដោយសារ​តែ​វា​មាន​ផ្ទុក​នូវ បរិមាណ​នៃ​ជាតិ​ស​សៃ​ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់ សណ្តែកបារាំង​ក៏​ត្រូវបាន គេ​ចាត់ទុក​ផងដែរ​ថា វា​មាន​អត្ថប្រយោជន៍​ចំពោះ​បញ្ហា​នៃ​គ្រួស​ក្នុង​តម្រង​នោម​។ ជាតិ​ស​សៃនេះ គឺ​ជួយ រំលាយ​នូវ គ្រួស​ក្នុង​តម្រង​នោម នេះ​បាន​តាម​បែប​ធម្មជាតិ​។

 ៨. មិនសូវ​មាន​នូវ​ជាតិ​កា​ឡូរី​ 

      ប្រសិនបើ​អ្នក ជា​មនុស្ស​ដែល​តែងតែ កំណត់​នូវ​បរិមាណ​នៃ​ការទទួលយក​កាឡូរី នោះ​សណ្តែក បារាំង​ត្រូវបាន​គេ​ចាត់ទុកថា ជា​មិត្ត​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​។ សណ្តែកបារាំង​ស្រស់ៗ គឺ​មាន​កាឡូរី​ទាប បំផុត មិន​មាន​ជាតិ​ខ្លាញ់​ដែល​រលាយ​ក្នុង​ទឹក និង សម្បូរ​ទៅដោយ​វីតាមីន​, និង រ៉ែ​ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់​។​ ដូច្នេះ​អ្នក​អាច​ចំអិន​វា​, ចំហុយ ឬ ទទួលទាន​ពួកវា ដោយ​ការ​ចំអិន​អោយ​ឆ្អិន​ត្រឹមតែ ៥០​ភាគរយ នោះ​គឺថា ពួកវា​នឹង​ផ្តល់​នូវ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​សម្រាប់​អ្នក​៕
Next
Newer Post
Previous
This is the last post.

1 comments:

  1. អត្ថប្រយោជន៍​របស់​សណ្តែក​បារាំង​ចំពោះ​សុខភាព - Khmer333 >>>>> Download Now

    >>>>> Download Full

    អត្ថប្រយោជន៍​របស់​សណ្តែក​បារាំង​ចំពោះ​សុខភាព - Khmer333 >>>>> Download LINK

    >>>>> Download Now

    អត្ថប្រយោជន៍​របស់​សណ្តែក​បារាំង​ចំពោះ​សុខភាព - Khmer333 >>>>> Download Full

    >>>>> Download LINK

    ReplyDelete

 
Top