គ្រឿងផ្សំមាន៖
- នំបុ័ងធ្វើសាន់វិចចំនួន៣
- ហេម២បន្ទះ
- ពងមាន់
- ម៉ៃយ៉ានីស
- សាឡាត់
- ត្រសក់
- ប៉េងប៉ោះ
របៀបធ្វើ៖
ដាំខ្ទះដាក់ប្រេងឆាដើម្បីចៀនហេមអោយឡើងក្រហមសិមដាក់ចុះ
យកពងមាន់ចៀនអោយមើលទៅឆ្អិនល្មម
នំបុ័ងអាំងកុំអោយក្រៀមពេករួចរៀបដាក់ចាន
រៀបនំបុ័ងជាបីត្រួតពីលើគ្នា ដាក់សាឡាត់ចូលគ្រប់ស្រទាប់ ប៉េងប៉ោះហាន់ជាបន្ទះដាក់ចូល រៀបត្រសក់ដាក់ចូល ដាក់ហេមនៅខាងក្រោម ហើយដាក់ពងមាន់ដែលចៀនរួចនៅខាងលើ។ចុងបញ្ចប់ទើបកាត់វាជារាងត្រីកោណ រួចយកឈើចាក់ធ្មេញចាក់ពីលើនំបុ័ងដែលកាត់រួចអោយចំកណ្ដាលរបស់សាន់វិចនិមួយៗ។
របៀបធ្វើសាឡាត់គ្រីម៖
ហាន់ប៉េងប៉ោះ ស្ពៃក្ដោបហាន់ជាសរសៃស្ដើងៗ ត្រសក់ចិតជាជ្រុងដុំតូចៗ ពោតហាវៃស្ងោររួចប្រលេះជាគ្រាប់ៗ ដាក់សាឡាត់គ្រីមច្របល់ចូលគ្នាហើយទើបដួសដាក់ចានចំហៀងសាន់វិចដែលរៀបរួច
0 comments:
Post a Comment