កកាពិគឺត្រូវបានធ្វើជាមួយអំបិល និង កាពិ។ កាពិមានរសជាតិបួនស្មើគ្នាគឺ ប្រៃ ផ្អែម ជូរ និង ហឺរ។ កាពិគឺជាផ្នែកមួយដ៏សំខាន់សំរាប់ម្ហូបមួយចាននេះហើយវាគឺត្រូវបានយកមក អមជាមួយបន្លែស្រស់និងឆ្អិន ត្រីផ្លាធូ និងពងទាចៀនស្អំ។
វាប្រហែលជាត្រូវបានគេស្គាល់ច្រើននៅក្នុងប្រទេសថៃ និងបន្ទាប់ខ្ញុំបរិភោគម្ហូបនៅក្នុងទីក្រុងបាងកកនេះខ្ញុំក៏បានចូលចិត្តញ៉ាំវា។ បើទោះបីជា ខ្ញុំប្រៀបបានដូចជាដុតមាត់ខ្ញុំជាមួយរសជាតិហឺរខ្លាំង(វិធីដែលជនជាតិថៃបរិភោគ)ពេញនៅក្នុងមាត់ជាច្រើនដងក៏ដោយ ក៏ប៉ុន្តែរសជាតិវាបានជំរុញខ្ញុំឱ្យព្យាយាមញ៉ាំម្ហូបនេះខ្លួនខ្ញុំផ្ទាល់។
ខ្ញុំបានព្យាយាមធ្វើម្ហូបនេះច្រើនដងទៅហើយប៉ុន្តែនៅតែមិនអាចទទួលបាននូវរសជាតិដែលឆ្ងាញ់ដូចដែល ខ្ញុំបានភ្លក់ជាលើកដំបូងនៅក្នុងភោជនីយ៍ដ្ឋាននៅក្នុងប្រទេសថៃ(ឈ្មោះថា Baan Khun Mei)ឡើយ។ មកដល់ឥឡូវនៅតែដដែល។
នេះគឺជាកំណែរបស់ខ្ញុំដែលខ្ញុំចូលចិត្តជាងគេនៅពេលនេះ ប៉ុន្តែការធ្វើបុកកាពិត្រូវបានធ្វើជាដំណាក់ៗ។
គ្រឿងផ្សំ៖
- កាពិ១ស្លាបព្រាបាយ
- ម្ទេស ៨ទៅ ១០ផ្លែ
- ជីឆាយ៣ ៤សន្លឹក
- ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយកន្លះ
- ស្ករត្នោត១ស្លាបព្រាបាយ
- ទឹកត្រីមួយស្លាបព្រាបាយ
- ខ្ទឹមស៥កម្ពឹស បកសម្បកចេញ
- ខ្ទឹមក្រហម២មើម បកសម្បកចេញ
- ម្សៅស៊ុបខ្នរកន្លះស្លាបព្រាកាហ្វេដើម្បីបង្កើនរសជាតិ
- ទឹកក្តៅ២ស្លាបព្រាបាយ
ចានបន្លែ
- ត្រកួន និងត្រប់ស្រួយ រឺក៏បន្លែណាដែលអ្នកចូលចិត្តញ៉ាំ
- ត្រីផ្លាធូស្រស់ ឬ ចំហុយ ២ក្បាល
- ពងទាចៀនស្អំ
របៀបធ្វើ៖
- បុក ខ្ទឹមស ខ្ទឹមក្រហម ជីឆាយ និងកាពិអោយម៉ត់ចូលគ្នា
- ដាក់ម្ទេស ស្ករត្នោត ម្សៅស៊ុបខ្នរ និង ត្រប់ស្រួយ ហើយបុកវាស្រាលៗមុនពេលដួសដាក់ចាន
- បន្ថែមទឹកក្រូចឆ្មារ ទឹកត្រី ទឹកក្តៅឧណ្ឌៗ ហើយកូរអោយសព្វ
- លៀងត្រីហើយទុកអោយស្រក់ទឹកចេញអស់។ លាយជាមួយម្សៅបំពង រួចយកមកដាក់សងខាងប្រសិនបើអ្នកចូលចិត្តញ៉ាំស្រួយៗ។
- ដាក់ប្រេងឆា ២ស្លាបព្រាបាយចូលទៅក្នុងខ្ទះ ហើយចៀនត្រីរហូតដល់វាឡើងពណ៌លឿងទុំ រួចហើយពន្លត់ភ្លើង។
- រៀបចំពងទាចៀនស្អំតាមលំនាំមុន-> http://fnb.khmer79.com/archives/913
- នៅក្នុងឆ្នាំងដាក់ទឹកចូលហើយដាំអោយពុះ បន្ទាប់មកដាក់អំបិលមួយចិប(ចុងម្រាមដៃ)ហើយនឹងប្រេងឆា ២ ៣ ដំណក់។
- ដាក់បន្លែចូលទុកចោល២ ៣ វិនាទីមុនពេលយកចេញនិងទុកអោយស្ងួតទឹក។ ដាក់ទឹកធម្មតាចូលហើយទុកអោយស្ងួតម្តងទៀត។
- រៀបចំបន្លែទាំងអស់ ត្រីចៀន និងពងទាចៀនស្អំ ទៅក្នុងចានបន្លែនិងដាក់ចានកាពិនៅចំហៀង ហើយញ៉ាំជាមួយបាយ។ ម្ហូបមួយចាននេះជាធម្មតាត្រូវបានញ៉ាំដោយផ្ទាប់ជាមួយបន្លែ ត្រីចៀន និងពងទាចៀនស្អំមុនពេលទទួលទាន។
- ចំណាំ: អ្នកក៏អាចប្រើបន្លែផ្សេងទៀតដូចជាពោតខ្ចី សណ្តែកបារាំង ផ្កាអង្គាដី ម្រះ.. ។ល។) សម្រាប់ម្ហូបនេះ។ បន្លែអាចត្រូវបានបរិភោគស្រស់ រឺ ស្រុះជាមួយទឹកក្តៅ។
សូមអធ្យាស្រ័យបើមានកំហុសឆ្គងពីការសរសេរក៏ដូចជាបកប្រែមានកង្វះខាតពីយើងខ្ញុំ
បុកកាពិ - Khmer333 >>>>> Download Now
ReplyDelete>>>>> Download Full
បុកកាពិ - Khmer333 >>>>> Download LINK
>>>>> Download Now
បុកកាពិ - Khmer333 >>>>> Download Full
>>>>> Download LINK